ឱកាសការងារ

អាក់ទីវភីភល គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (APMFI) ដែលទទួលបានអាជ្ញាប័ណ្ណផ្លូវការពីធនាគារជាតិនៃកម្ពុជា (NBC) នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១១។ ការប្តេជ្ញាចិត្តរបស់យើងគឺដើម្បីរួមចំណែកដល់ការផ្តល់សេវាហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើង តាមរយៈការផ្តល់ផលិតផល ឬសេវាកម្មពេញនិយមជាច្រើននៅ៖ ទីស្នាក់ការកណ្តាល (214 អូឡាំពិក) សាខាបឹងកេងកង3 សាខាខេត្តសៀមរាប សាខាទឹកថ្លា សាខាបាត់ដំបង សាខាកំបង់ចាម សាខាទួលគោក សាខាខេត្តកណ្តាល សាខាខេត្តតាកែវ សាខាខណ្ឌច្បារអំពៅ សាខាខណ្ឌមានជ័យ សាខាខេត្តកំពង់ស្ពឺ សាខាខណ្ឌជ្រោយចង្វារ សាខាខេត្តបន្ទាយមានជ័យ សាខាខណ្ឌព្រែកព្នៅ សាខាខេត្តកំពង់ធំ សាខាខេត្តត្បូងឃ្មុំ សាខាខេត្តកំពង់ឆ្នាំង សាខាខេត្តក្រចេះ សាខាខេត្តរតនគិរី។

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃអាជីវកម្ម គ្រឹះស្ថានមានជ្រើសរើសបុគ្គលិកដែលមានជំនាញ និងសមត្ថភាព លើមុខតំណែងដូចខាងក្រោម៖

មន្រ្តីធនធានមនុស្ស និងរដ្ឋបាល

  • មុខតំណែងការងារ: មន្រ្តីធនធានមនុស្ស និងរដ្ឋបាល
  • ប្រភេទការងារ: រដ្ឋបាល
  • ប្រភេទការងារ: ពេញម៉ោង
  • បទពិសោធន៍: មិនទាមទារបទពិសោធន៍
  • ទីតាំង: ការិយាល័យកណ្តា សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ

ភារកិច្ចការងារ៖

  • បំពេញភារកិច្ចប្រចាំថ្ងៃរបស់ផ្នែកធនធានមនុស្ស និងរដ្ឋបាល
  • សម្របសម្រួលលើការជ្រើសរើសបុគ្គលិក ដោយរៀបចំការសម្ភាសន៍ ផ្សព្វផ្សាយការជ្រើសរើសបុគ្គលិក និងត្រួតពិនិត្យពាក្យស្នើសុំការងារ
  • គ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពទិន្នន័យរបស់បុគ្គលិក
  • សម្របសម្រួលក្នុងការរៀបចំឯកសារផ្នែកធនធានមនុស្ស ដូចជាកិច្ចសន្យាការងារ សេចក្តីជូនដំណឹង និងរបាយការណ៍ផ្សេងៗ
  • សម្របសម្រួលក្នុងការរៀបចំវគ្គបណ្តុះបណ្តាល ការតម្រង់ទិស និងសកម្មភាពផ្សេងៗ
  • សម្របសម្រួលក្នុងការតាមដានវត្តមាន និងការឈប់សម្រាករបស់បុគ្គលិក
  • ជួយរៀបចំកម្មវិធី ឬសកម្មភាពផ្សេងៗដែលទាក់ទងនឹងផ្នែកធនធានមនុស្ស
  • ប្រាកដថាឯកសារផ្នែកធនធានមនុស្សត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវ (ទាំងឯកសារច្បាប់ចម្លង ឬ ឌីជីថល)
  • ផ្សព្វផ្សាយគោលការណ៍ និងនីតិវិធីរបស់ផ្នែកធនធានមនុស្ស ដល់បុគ្គលិកតាមដែលចាំបាច់
  • បំពេញភារកិច្ចផ្សេងៗតាមការចាត់តាំងដោយអ្នកគ្រប់គ្រងផ្ទាល់

តម្រូវការការងារ៖

  • អាទិភាពចំពោះបេក្ខនារី
  • បញ្ចប់បរិញ្ញាបត្រ ឬ បរិញ្ញាបត្ររងផ្នែកគ្រប់គ្រងធនធានមនុស្ស ឬវិស័យដែលពាក់ព័ន្ធ
  • និស្សិតឆ្នាំទី៤ ឬ ទើបបញ្ចប់ការសិក្សាថ្មីៗ
  • មានជំនាញវិភាគ និងសមត្ថភាពក្នុងការកំណត់ និងដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព
  • មានជំនាញក្នុងការចរចា
  • មានការយល់ដឹងអំពីការប្រាស្រ័យទាក់ទងវប្បធម៍ចម្រុះ
  • មានចិត្តចង់រៀន និងសម្របខ្លួនជាមួយវប្បធម៌ក្រុមហ៊ុន
  • មានការយកចិត្តទុកដាក់ខ្ពស់
  • មានជំនាញភាសាអង់គ្លេសកម្រិតល្អ​ (Intermediate level)
  • មានជំនាញកុំព្យូទ័រល្អ (Microsoft Office: Word, Excel, PowerPoint)
More Information:
Contact person: General Affairs and Human Resource Department
Tel: 078-777-294 / 071-827-6666 / 010-982-692
Email: job@apmfi.com.kh
Website: www.apmfi.com.kh
Only short-listed candidates will be contacted for an interview. The submitted application will not be returnable.