ប្រវត្តិអាក់ទីវភីភល

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី ហៅថា អេភី (Active People’s Microfinance Institution Plc, Called APMFI) បានចុះបញ្ជីពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មក្រោមអាជ្ញាប័ណ្ណបញ្ជីលេខ ០០០០៩៤២៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១១ និងទទួលអាជ្ញាប័ណ្ណអចិន្ត្រៃយ៍ពីធនាគារជាតិនៃកម្ពុជា (ធនាគារកណ្ដាលនៃប្រទេសកម្ពុជា) ដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១១ រៀងមក។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី ត្រូវបានវិនិយោគដើមទុនទាំងស្រុងពីក្រុមហ៊ុនមេរបស់ប្រទេសជប៉ុនដែលមានឈ្មោះ Business Partner Co., Ltd។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី បានខិតខំពង្រីកខ្លួនឲ្យកាន់តែមានប្រតិបត្តិការជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះគ្រឹះស្ថានបានព្យាយាមរហូតមក ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីបម្រើប្រជាពលរដ្ឋកម្ពុជា ប្រកបដោយឆន្ទះយ៉ាងមុតមាំ ក្នុងការចូលរួមលើកស្ទុយអាជីវកម្មនិងជីវភាពឲ្យកាន់តែប្រសើរឡើង ក៏ដូចជាការចូលរួមអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនរួមគ្នា។ ក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រឹះស្ថានបានបង្កើនដើមទុនរបស់ខ្លួនជាបន្តបន្ទាប់ដើម្បីបំពេញតាមតម្រូវការរបស់ប្រជាជនជាលក្ខណៈផ្តល់ហិរញ្ញវត្ថុខ្នាតតូច។

ថ្មីៗកន្លងមកគិតត្រឹមថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី បានទទួលការអនុម័តពីធនាគារជាតិ នៃកម្ពុជា លើសំណើសុំបង្កើនដើមទុនរបស់ខ្លួនពីចំនួន ៣០,០០០,០០០ ដុល្លារអាមេរិក គឺពី ២០,០០០,០០០ ដុល្លារអាមេរិក រហូតដល់ ៥០,០០០,០០០ ដុល្លារអាមេរិក តាមរយៈលិខិតអនុម័តលេខ ធ៧-០២៣-៧១៧ ឆត ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ធនាគារជាតិ នៃកម្ពុជា ដោយឡែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល បានបន្តពង្រីកខ្លួនបន្ថែមតាមរយៈបង្កើនសាខារបស់ខ្លួនបន្ថែមទៀត។ បើគិតមកដល់ពេលនេះ គ្រឹះស្ថានបានទទួលអាជ្ញាប័ណ្ណរួចមកហើយចំនួន ២៩ សាខា។

ពានរង្វាន់ Fastest Growing Microfinance Company Cambodia 2024


យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមប្រកាសថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវ ភីភល ភីអិលស៊ីបានទទួលពានរង្វាន់ជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលមានការរីកចម្រើនលឿនជាងគេបំផុត ក្នុងឆ្នាំ២០២៤​ “Fastest Growing Microfinance Cambodia 2024” ផ្តល់ជូនដោយ Global Banking & Finance Review ដែលជាស្ថាប័នត្រួតពិនិត្យជាសកលលើវិស័យធនគារ និងហិរញ្ញវត្ថុ។

អាក់ទីវ ភីភល បានទទួលពានរង្វាន់ជាបន្តបន្ទាប់៖

  • នៅឆ្នាំ 2024 ទទួលបានពានរង្វាន់ Fastest Growing Microfinance
  • នៅឆ្នាំ​ 2022 ទទួលបានពានរង្វាន់ Best Microfinance
  • នៅឆ្នាំ 2020 ទទួលបានពានរង្វាន់ Fastest Growing Microfinance

គ្រឹះស្ថានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន បណ្តាដៃគូសហការ និងភាគីពាក់ព័ន្ធទាំងអស់ ដែលតែងតែសហការ គាំទ្រគ្រឹះស្ថានរហូតទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់ស្ថាប័នអន្តរជាតិជាបន្តបន្ទាប់។

អាក់ទីវភីភល នឹងរក្សាការរីចចម្រើនបន្តទៀត!!!!

ពានរង្វាន់ “Quality Achievements Award 2023”


បច្ចប្បន្ន គ្រឹះស្ថានយើងខ្ញុំ ក៏បានទទួលពានរង្វាន់ “Quality Achievements Award 2023” ដែលផ្តល់ជូនដោយ ស្ថាប័ន European Society for Quality Research (‘ESQR’) ដែលមានទីស្នាក់ការនៅក្នុងប្រទេសស្វីស។

យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែងដែល អាក់ទីវ ភីភល ភីអិលស៊ី(Active People) បានទទួលពានរង្វាន់ពី ស្ថាប័ន European Society for Quality Research (‘ESQR’)។

ពានរង្វាន់នេះ រៀបចំដោយ ESQR សម្រាប់ការស្រាវជ្រាវគុណភាព ដើម្បីទទួលស្គាល់ ក្រុមហ៊ុន ស្ថាប័នសាធារណៈ និងបុគ្គលឯកជនតំណាងអោយ វិស័យនានានៅក្នុងពិភពលោក ដែលបានបញ្ចេញនូវ ការប្ដេជ្ញាចិត្ត ការគាំទ្រ និងការខិតខំ ប្រឹងប្រែង ដើម្បីទ្រទ្រង់និងកែលម្អសមិទ្ធិផលក្នុងការគ្រប់ គ្រងគុណភាព។

ការទទួលបានពានរង្វាន់នេះជាសក្ខីភាពដែលគ្រឹះស្ថានយើងទទួលបាននូវការវាយតម្លៃខ្ពស់អំពីការគ្រប់គ្រងគុណភាពបន្ថែមទៀតក្នុងការផ្តល់សេវាកម្ម ក៏ដូចជាទំនុកចិត្តពីសំណាក់សាធារណជន អតិថិជន បណ្តាដៃគូសហការ និងបណ្តាភាគីពាក់ព័ន្ធទាំងអស់។ គ្រឹះស្ថានយើងខ្ញុំ នឹងបន្តការខិតខំប្រឹង ប្រែង កែលម្អសមិទ្ធិផលក្នុងការគ្រប់គ្រងគុណភាព អោយកាន់តែរីកចំរើនបន្ថែមទៀត។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន បណ្តាដៃគូ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានដើរតួយ៉ាងសំខាន់នៅក្នុងដំណើរការធុរកិច្ចរបស់ យើងខ្ញុំ។