គណៈគ្រប់គ្រង

លោក សុន គឹមសា ចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវ ភីភល ភីអិលស៊ី ចាប់តាំងពីឆ្នាំ ២០១៤ ដោយចាប់ផ្តើមពីបុគ្គលិកទូទៅ។ នៅឆ្នាំ២០១៥ លោកត្រូវបានដំឡើងតួនាទី ជាជំនួយការនាយកគ្រប់គ្រង ហើយបន្ទាប់មកត្រូវបានតែងតាំងជានាយកសាខានៅ ក្នុងឆ្នាំ២០១៦។ ក្នុងឆ្នាំ២០១៨ លោកត្រូវបានតែងតាំងជា នាយកចាត់ការទូទៅ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវ ភីភល ភីអិលស៊ី។

ក្នុងឆ្នាំ២០២៤ លោកត្រូវបានតែងតាំងជានាយក ប្រតិបត្តិ ប្រតិបត្តិការ។ជាមួយនឹងអាជីពជាង ១០ឆ្នាំនៅក្នុងវិស័យហិរញ្ញវត្ថុ លោកនិងក្រុមគ្រួសាររបស់គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ  អាក់ទីវ ភីភល   ភីអិលស៊ី បាននឹងកំពុងខិតខំប្រឹងប្រែងដើម្បីចូលរួមចំណែកដល់ការអភិ- វឌ្ឍន៍ប្រទេសកម្ពុជា និងប្រជាជននៅក្នុងប្រទេសកម្ពុជាផងដែរ។

image-1

image-2

លោកស្រី  ជា​ ធិតា បានចូលបម្រើការងារ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ  អាក់ទីវ ភីភល ភីអិលស៊ី ជាប្រធាននាយកដ្ឋានប្រតិបត្តិតាម នៅខែ​មេសា ឆ្នាំ ២០២១។ បច្ចុប្បន្ន លោកស្រី បានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ផ្នែកនីតិឯកជន និងធូរកិច្ច នៅសាកលវិទ្យាល័យបៀលប្រាយ។ នៅឆ្នំា២០១៧ លោកស្រី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជា និងនៅឆ្នាំ២០០៩ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យបៀលប្រាយ។

          លោកស្រី បានចូលរួមវគ្គបណ្តុះបណ្តាល និងពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ ក្នុងមុខ តំណែងជាប្រធានគណនេយ្យ និងហិរញ្ញវត្ថុ។ រយៈពេលជាង១០ឆ្នាំចុងក្រោយ លោកស្រីបាននឹងកំពុង បម្រើការងារជាមួយ អាក់ទីវ ភីភល ក្នុងតួនាទីសំខាន់ៗជាច្រើរួមមាន៖ ជាប្រធានផ្នែកគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុ ប្រធានផ្នែកគ្រប់គ្រងផែន ការអាជីវកម្មនិងទីផ្សារ ប្រធាននាយកដ្ឋានធនធាន មនុស្សនិងកិច្ចការទូទៅ។ បច្ចុប្បន្នលោកស្រីជាប្រធាននាយកដ្ឋានប្រតិ បត្តិតាម​  និងគ្រប់គ្រងហាភ័យ។


លោក កៃ វុទ្ធី ចូលបម្រើការជាមួយគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ អាក់ទីវ ភីភល ភីអិលស៊ី ជាប្រធានសវនកម្មផ្ទៃក្នុងនៅ ខែធ្នូ ឆ្នាំ ២០២៤។

          លោកមានបទពិសោធន៍ជាង ១៤ឆ្នាំ លើការងារផ្នែកសវនកម្មផ្ទៃក្នុង នៅវិស័យមីក្រូហិរញ្ញវត្ថុវិស័យទូរគមនាគមន៍ និងវិស័យសុខាភិបាល ដែលចាប់ផ្តើមពីមុខតំណែង មន្ត្រីសវនកម្មផ្ទៃក្នុង ដល់ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង។

          លោកបានចូលរួមវគ្គសិក្សាជាច្រើនដូចជាការគ្រប់គ្រងសវនកម្មផ្ទៃក្នុង ការវិភាគហានិភ័យ ការដោះស្រាយបញ្ហានិងការត្រិះរិះពិចារណា ការ គ្រប់គ្រងមីក្រូហិរញ្ញវត្ថុ ការគ្រប់​គ្រងហិរញ្ញវត្ថុ និងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ ជាដើម។

          នៅឆ្នាំ២០១០ លោកបានបញ្ចប់ថ្នាក់បរិញ្ញា បត្រលើជំនាញគណនេយ្យ ពីសាកលវិទ្យាល័យធនធានមនុស្ស និងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ ជំនាញធនាគារ និងហិរញ្ញវត្ថុ  នៅសាកលវិទ្យាល័យមេគង្គកម្ពុជា នៅឆ្នាំ២០១៥។

image-3

image-4

កញ្ញា សេង ចាន់ដា ជាជនជាតិខ្មែរ ចូលបម្រើការងារជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី ចាប់ពីខែមិនាឆ្នាំ២០១៥ ដែលមានតួនាទីជាអ្នកបកប្រែ និងលេខារបស់អគ្គនាយក ហើយបច្ចុប្បន្នកញ្ញាមានតួនាទីជាប្រធានផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ។ មុនពេលកញ្ញាចូលបំរើការងារជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ អាក់ទីវភីភលភីអិលស៊ី កញ្ញាធ្លាប់មានបទពិសោធន៏ធ្វើការនៅក្រុមហ៊ុន Business Partner Co.,Ltd នៃប្រទេសជប៉ុនរយៈពេលមួយឆ្នាំ។

កញ្ញាបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជំនាញអប់រំ ឯកទេសភាសាអង់គ្លេស នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំ២០០៥ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកអប់រំ នៅសាកលវិទ្យាល័យនិហុង នៃប្រទេសជប៉ុន ឆ្នាំ២០១១។ បច្ចុប្បន្ន កញ្ញាកំពុងសិក្សានៅ CamEd Business School ដើម្បីទទួលបានសញ្ញាបត្រអន្តរជាតិACCA។


លោក Ishikawa Masaki ជនជាតិជប៉ុន បានបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវ ភីភល ភីអិលស៊ី ជាប្រធានផ្នែកផែនការសាជីវកម្ម ចាប់តាំងពីខែមេសា ឆ្នាំ២០២៤។ លោកបានរួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំគម្រោងថវិកា ការតាមដានលទ្ធផលអាជីវកម្ម ការពង្រឹងគោលនយោបាយឥណទាន ការពង្រីកសាខា ការផ្តួចផ្តើមគំនិងផ្នែកទីផ្សារ និងការគ្រប់គ្រង។ នៅខែធ្នូ ឆ្នាំ២០២៤ លោកត្រូវបានដំឡើងតំណែងជានាយកនាយកដ្ឋានរដ្ឋបាល ដោយលោកធ្វើការសម្របសម្រួលដល់ការរីកចម្រើននៃអាជីវកម្មរបស់ក្រុមហ៊ុន តាមរយៈការដឹកនាំផ្នែករដ្ឋបាល និងសម្របសម្រួលតាមផ្នែកនានា។

image-5

image-6

លោក ឯក​ ស៊ីនដេង​ ចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវ ភីភល ភីអិលស៊ី ចាប់ពីខែមិថុនា ឆ្នាំ២០១៥ ក្នុងតួនាទីជាប្រធានផ្នែកព័ត៌មានវិទ្យា។    មុនពេលលោកចូលបម្រើការងារជាមួយ អាក់ទីវ ភីភល  ភីអិលស៊ី​  លោកធ្លាប់មានបទពិសោធន៍ជាងប្រាំឆ្នាំក្នុងតួនាទីជាមន្ត្រីជាន់ខ្ពស់ផ្នែកព័ត៌មានវិទ្យា និងមានបទពិសោធន៍ជាច្រើនទាក់ទងនឹងការបង្កើតគេហទំព័រ  និងបង្កើតប្រព័ន្ធប្រើប្រាស់ផ្សេងៗទៀត។

          លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វករក្នុងឆ្នាំ ២០០៩ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងបានបញ្ចប់ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មក្នុងឆ្នាំ២០១២ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

Loan Calculator
Currency
Est. Monthly
Apply Now