⚠️សូមចំណាំ និងប្រុងប្រយ័ត្ន!
សូមអតិថិជនទាំងអស់មេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះជនអនាមិកដែលបានក្លែងបន្លំជាបុគ្គលិក របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវ ភីភល ដោយបានទាក់ទងទៅលោកអ្នកក្នុងគោលបំណង៖
• បង់ថ្លៃសេវារដ្ឋបាល និងសេវាផ្សេងៗ មុនពេលបញ្ចេញសាច់ប្រាក់ឥណទាន
• ឬប្រម៉ូសិនលើការបញ្ចុះថ្លៃបង់ប្រាក់កម្ចីប្រចាំខែ
• ឬតម្រូវឱ្យធ្វើការទូទាត់ប្រាក់កម្ចីប្រចាំខែតាមរយៈលេខទូរស័ព្ទ ឬ ស្កេនQR Code ឬ តាមរយៈបុគ្គលិកផ្ទាល់។
📝សូមបញ្ជាក់ថា៖
• រាល់កម្ចី និង បង់រំលស់គ្រប់ផលិតផលទាំងអស់នៅអាក់ទីវ ភីភល “មិនមានការបង់ថ្លៃសេវារដ្ឋបាល
• និងសេវាផ្សេងៗ មុនពេលបញ្ចេញឥណទានឡើយ”
• មិនមានការប្រម៉ូសិនលើការបញ្ចុះតម្លៃថ្លៃបង់ប្រាក់កម្ចីប្រចាំខែ
• និងមិនមានការទូទាត់ប្រាក់កម្ចីប្រចាំខែ មកកាន់គ្រឹះស្ថាន តាមរយៈលេខទូរស័ព្ទ ឬ ស្កេនQR Code ឬ តាមរយៈបុគ្គលិកផ្ទាល់ឡើយ។
ព័ត៌មាន
សូមចំណាំ និងប្រុងប្រយ័ត្ន!
សូមចំណាំ និងប្រុងប្រយ័ត្ន!
14 August 2026
ព័ត៌មានពាក់ព័ន្ធ
ការទូទាត់ប្រាក់កម្ចីមកកាន់គ្រឹះស្ថាន
21 Aug 2026
ប្រូម៉ូសិនពិសេស
05 May 2026
ឱកាសការងារបន្ទាន់
04 May 2026