ព័ត៌មាន

អំណោយឧបត្ថម្ភដល់កីឡាករចំណុះទូក “ង” ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

អំណោយឧបត្ថម្ភដល់កីឡាករចំណុះទូក “ង” ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

17 November 2026

ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវ ភីភល ភីអិលស៊ី បានឧបត្ថម្ភជូនដល់កីឡាករចំណុះទូក “ង” ប្រាសាទចេស្តាមហាបវរធិបតីសែនជ័យ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតប្រណាំង។


ការចូលរួមឧបត្ថម្ភនេះ មិនត្រឹមតែជាការផ្តល់នូវសម្ភារៈប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវការយកចិត្តទុកដាក់ ការគាំទ្រ និងការលើកទឹកចិត្តយ៉ាងមុតមាំដល់បងប្អូនអត្តពលិកចំណុះទូក ឱ្យមានកម្លាំងកាយចិត្ត និងស្មារតីសាមគ្គីភាពជាធ្លុងមួយ ក្នុងការប្រកួតប្រជែងដណ្តើមយកជ័យជម្នះជូនមូលដ្ឋានរបស់ខ្លួន។ ទន្ទឹមនឹងនេះ ក៏ជាការរួមចំណែកយ៉ាងសកម្មរបស់គ្រឹះស្ថាន ក្នុងការថែរក្សា និងលើកស្ទួយមរតកវប្បធម៌ប្រពៃណីដ៏ខ្មែរ។
យើងខ្ញុំសូមជូនពរដល់ក្រុមកីឡាករទាំងអស់ ទទួលបាននូវសុខភាពល្អ កម្លាំងខ្លាំងក្លា និងទទួលបានជោគជ័យក្នុងការប្រកួត!

គណនាឥណទាន
រូបិយប័ណ្ណ
រយៈពេល (ខែ)
ប៉ាន់ស្មានប្រចាំខែ —
ដាក់ពាក្យឥឡូវ