សូមស្វាគមន៍មកកាន់ទំព័រសេវាបម្រើអតិថិជនរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវ ភីភល ភីអិលស៊ី។ ក្រុមការងារផ្នែកបម្រើសេវាកម្ម ប្រកបដោយភាពរួសរាយរាក់ទាក់ និងវិជ្ជាជីវៈ នឹងរង់ចាំផ្តល់ជូនការពិគ្រោះយោបល់យ៉ាងយកចិត្តទុកដាក់ ដើម្បីជួយសម្រួលដល់ការសម្រេចចិត្តជ្រើសរើសឥណទាន ដែលសមស្របបំផុតសម្រាប់លោកអ្នក។ ក្រុមការងារនឹងផ្តល់ព័ត៌មានទាក់ទងនឹង ឯកសារសំរាប់ដាក់ពាក្យ, គោលការណ៍ និងទីតាំងរបស់អាក់ទីវ ភីភល។
សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ +855 (0)15 533 900, +855 (0)11 324 473.
យើងខ្ញុំនិងខិតខំឆ្លើយសំនួររបស់លោកអ្នកឲ្យបានឆាប់រហ័សតាមដែរអាចធ្វើទៅបាន។
សំណួរដែលសួរញឹកញាប់
– មានអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនច្បាប់ដើម ដែលមានសុពលភាព
– លិខិតបញ្ជាក់ប្រាក់ចំណូលច្បាប់ដើម (ដូចជា៖ ប័ណ្ណបៀវត្ស ៣ខែ ចុងក្រោយ ឬ កិច្ចសន្យាការងារ ឬ របាយការណ៍ធនាគារ ៣ខែ ចុងក្រោយជាដើម ។ល។)
– លិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នច្បាប់ដើម (ដូចជា៖ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ លិខិតបញ្ជាក់ទីលំនៅដែលចេញពី ឃុំ/សង្កាត់។)
- អាយុ 18-65 ឆ្នាំ។
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាព
- ប្រាក់ចំណូលប្រចាំខែអប្បបរមា 100 ដុល្លារ
- ធ្វើការនៅក្នុងក្រុមហ៊ុនបច្ចុប្បន្នយ៉ាងតិច 3 ខែ (សម្រាប់បុគ្គលិក)
- រស់នៅក្នុងលំនៅដ្ឋានបច្ចុប្បន្នយ៉ាងតិច 3 ខែ
- ផ្តល់លេខទូរស័ព្ទដែលអាចទំនាក់ទំនងបានទាំងផ្ទះ និងកន្លែងធ្វើការ។
រយៈពេលកម្ចីសម្រាប់កម្ចីរហ័សគឺចាប់ផ្តើមពី 13, 24 និង 36 ខែ។
