ពានរង្វាន់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវ ភីភល ភីអិលស៊ី ត្រូវបានទទួលស្គាល់ពីថ្នាក់អន្តរជាតិ និងបានទទួលពានរង្វាន់ “The International Diamond Prize for Excellence in Quality2026” ដែលផ្តល់ជូនដោយ ស្ថាប័ន European Society for Quality Research (‘ESQR’) មានទីស្នាក់ការនៅប្រទេសស្វីស។
ការទទួលបានពានរង្វាន់នេះគឺជាការឆ្លុះបញ្ចាំងពីទំនុកចិត្ត គុណភាពសេវាកម្ម និងការគ្រប់គ្រងដ៏រឹងមាំ ជូនដល់អតិថិជន និងដៃគូសហការរបស់អាក់ទីវ ភីភល។ គ្រឹះស្ថានយើងខ្ញុំ នៅតែបន្តយ៉ាងមុតមាំក្នុងការខិតខំប្រឹងប្រែង អភិវឌ្ឍគុណភាពសេវាកម្មឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់លោកអ្នក។

poster award

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី មានមោទនភាពដែលទទួលបានពានរង្វាន់ពី Global Banking and Finance Review ដោយទទួលស្គាល់លើការប្តេជ្ញាចិត្តរបស់គ្រឹះស្ថានក្នុងការផ្តល់ជូនសេវាកម្មស្របតាមតម្រូវការរបស់អតិថិជន រួមបញ្ចូលការសម្រេចបាននូវលទ្ធផលដ៏ជោគជ័យ។ គ្រឹះស្ថានទទួលបានសមិទ្ធផលនេះឡើងដោយសារការគាំទ្រ និងទំនុកចិត្តរបស់លោកអ្នក ហើយយើងនឹងប្តេជ្ញាចិត្តក្នុងការផ្តល់សេវាកម្មស្តង់ដាជូនលោកអ្នកឲ្យកាន់តែប្រសើរឡើង ស្របតាមបរិបទហិរញ្ញវត្ថុ។


យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងកិត្តិយសដែលបានទទួលពានរង្វាន់ “Quality Choice Prize 2024” លំដាប់ថ្នាក់ Diamond ពីស្ថានប័ន European Society for Quality Research ( ហៅកាត់ ESQR).

ការទទួលបានពានរង្វាន់មួយនេះគឺសបញ្ជាក់ឲ្យបានឃើញថា គ្រឹះស្ថានរបស់យើងខ្ញុំ ត្រូវបានទទួលស្គាល់ថាជាគ្រឹះស្ថានមួយដែលមានភាពជោគជ័យទៅលើយុត្តិសាស្រ្តនៃការគ្រប់គ្រង ជំនាញ វិជ្ជាជីវៈ និងក្រមសីលធម៌។ លើសពីនេះទៅទៀតយើងគឺជាគ្រឹះស្ថានមួយដែរកំពុងតែមានសក្តានុពលយ៉ាងខ្លាំង ទៅលើសេវាកម្ម។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជន ដៃគូរសហកា និយោជក និងនិយោជិតទាំងអស់ របស់អាក់ទីវភីភល ដែលតែងតែគាំទ្រកន្លងមក ។ គ្រឹះស្ថាននឹងខិតខំប្រឹងប្រែង ពង្រឹងនឹងអភិវឌ្ឍន៍ខ្លួងឯងឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។


fastest growing microfinance cambodia 2024

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវ ភីភល ភីអិលស៊ីបានទទួលពានរង្វាន់ជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលមានការរីកចម្រើនលឿនជាងគេបំផុត ក្នុងឆ្នាំ២០២៤​ “Fastest Growing Microfinance Cambodia 2024” ផ្តល់ជូនដោយ Global Banking & Finance Review ដែលជាស្ថាប័នត្រួតពិនិត្យជាសកលលើវិស័យធនគារ និងហិរញ្ញវត្ថុ។

អាក់ទីវ ភីភល បានទទួលពានរង្វាន់ជាបន្តបន្ទាប់៖

  • នៅឆ្នាំ 2024 ទទួលបានពានរង្វាន់ Fastest Growing Microfinance
  • នៅឆ្នាំ​ 2022 ទទួលបានពានរង្វាន់ Best Microfinance
  • នៅឆ្នាំ 2020 ទទួលបានពានរង្វាន់ Fastest Growing Microfinance

គ្រឹះស្ថានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន បណ្តាដៃគូសហការ និងភាគីពាក់ព័ន្ធទាំងអស់ ដែលតែងតែសហការ គាំទ្រគ្រឹះស្ថានរហូតទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់ស្ថាប័នអន្តរជាតិជាបន្តបន្ទាប់។

អាក់ទីវភីភល នឹងរក្សាការរីចចម្រើនបន្តទៀត!!!!


បច្ចប្បន្ន គ្រឹះស្ថានយើងខ្ញុំ ក៏បានទទួលពានរង្វាន់ “Quality Achievements Award 2023” ដែលផ្តល់ជូនដោយ ស្ថាប័ន European Society for Quality Research (‘ESQR’) ដែលមានទីស្នាក់ការនៅក្នុងប្រទេសស្វីស។

យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែងដែល អាក់ទីវ ភីភល ភីអិលស៊ី(Active People) បានទទួលពានរង្វាន់ពី ស្ថាប័ន European Society for Quality Research (‘ESQR’)។

ពានរង្វាន់នេះ រៀបចំដោយ ESQR សម្រាប់ការស្រាវជ្រាវគុណភាព ដើម្បីទទួលស្គាល់ ក្រុមហ៊ុន ស្ថាប័នសាធារណៈ និងបុគ្គលឯកជនតំណាងអោយ វិស័យនានានៅក្នុងពិភពលោក ដែលបានបញ្ចេញនូវ ការប្ដេជ្ញាចិត្ត ការគាំទ្រ និងការខិតខំ ប្រឹងប្រែង ដើម្បីទ្រទ្រង់និងកែលម្អសមិទ្ធិផលក្នុងការគ្រប់ គ្រងគុណភាព។

ការទទួលបានពានរង្វាន់នេះជាសក្ខីភាពដែលគ្រឹះស្ថានយើងទទួលបាននូវការវាយតម្លៃខ្ពស់អំពីការគ្រប់គ្រងគុណភាពបន្ថែមទៀតក្នុងការផ្តល់សេវាកម្ម ក៏ដូចជាទំនុកចិត្តពីសំណាក់សាធារណជន អតិថិជន បណ្តាដៃគូសហការ និងបណ្តាភាគីពាក់ព័ន្ធទាំងអស់។ គ្រឹះស្ថានយើងខ្ញុំ នឹងបន្តការខិតខំប្រឹង ប្រែង កែលម្អសមិទ្ធិផលក្នុងការគ្រប់គ្រងគុណភាព អោយកាន់តែរីកចំរើនបន្ថែមទៀត។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន បណ្តាដៃគូ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានដើរតួយ៉ាងសំខាន់នៅក្នុងដំណើរការធុរកិច្ចរបស់ យើងខ្ញុំ។

quality achievements award 2023

គណនាឥណទាន
រូបិយប័ណ្ណ
ប៉ាន់ស្មានប្រចាំខែ
ដាក់ពាក្យឥឡូវ