សារពីអគ្គនាយកប្រតិបត្តិ 

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី ទទួលបានអាជ្ញាប័ណ្ណអាជីវកម្មពីក្រសួងពាណិជ្ជកម្មក្នុងខែមីនា ឆ្នាំ
២០១១ និងអាជ្ញាប័ណ្ណមីក្រូហិរញ្ញវត្ថុពី ធនាគារជាតិនៃកម្ពុជា នៅខែឧសភា ឆ្នាំ២០១១។ បន្ទាប់មកក្រុមហ៊ុន Business
Partner Co., Ltd ដែលជាម្ចាស់ភាគហ៊ុននៅប្រទេសជប៉ុនបានទិញភាគហ៊ុនទាំងអស់ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
អាក់ទីវភីភល ភីអិលស៊ី ចំនួន១០០% ហើយគ្រឹះស្ថានបានចាប់ផ្តើមអាជីវកម្ម ក្នុងនាមជាក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុជប៉ុន
នៅខែធ្នូឆ្នាំ ២០១២។ នៅក្នុងគ្រានោះផងដែរ ចំនួនសមតុល្យសាច់ប្រាក់យើងមានត្រឹមតែ ១៨០,០០០ ដុល្លារ រីឯចំនួន
បុគ្គលិកមានចំនួន ៦ នាក់ប៉ុណ្ណោះ។ មានន័យថាក្រុមហ៊ុនរបស់យើងមានលក្ខណៈតូចណាស់កាលពីដើមឡើយ។
ប៉ុន្តែក្នុងពេលនេះ គ្រឹះស្ថានមានចំនួនសមតុល្យមានចំនួន ៦២៩៩០.០០០ ដុល្លារអាមេរិក ហើយចំនួនបុគ្គលិកមាន
ចំនួន ៥៩០ នាក់។ ក្រៅពីនេះមានសាខាមានចំនួន ១៦ បន្ថែម ហើយអតិថិជនមានចំនួន ៩១.២៣៧ នាក់។ យើងបាន
បន្តការរីកចម្រើនអស់រយៈពេល ៧ ឆ្នាំដោយសារតែការគាំទ្ររបស់អ្នក។ យើងនឹងមិនបោះបង់ចោលនូវការពង្រីកអាជីវ
កម្មរបស់យើងឡើយហើយបន្តខិតខំបន្ថែមទៀត។
តួនាទីសំខាន់បំផុតរបស់យើង គឺការផ្តល់អត្ថប្រយោជន៍ដល់អតិថិជន បុគ្គលិក និងសង្គមទាំងមូលនៅក្នុងប្រទេស
កម្ពុជា។ យើងបានផ្តល់ជូនអតិថិជននូវសេវាកម្មតាមតម្រូវការ ហើយគាំទ្រដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងអាជីវកម្មរបស់
ពួកគេ។ យើងកំពុងធ្វើឱ្យពួកគាត់ទទួលបាននូវស្ថានភាពល្អ ដែលជាការគ្រប់គ្រងប្រកបដោយស្ថេរភាពរបស់ក្រុមហ៊ុន
របស់យើង ការបង្កើនឱកាសការងារ ការបង់ពន្ធមានលក្ខណៈស្ថេរភាព និងការផ្តល់សេវាកម្មប្រកបដោយស្ថេរភាពដល់
អតិថិជនដោយសារតែសកម្មភាពរបស់យើង។
តួនាទីនឹងមិនត្រូវបានផ្លាស់ប្តូរ ទោះបីសង្គមនៅកម្ពុជាមានការកែលំអយ៉ាងឆាប់រហ័សក៏ដោយ។ យើងនឹងជូនដំណឹង
ពីចក្ខុវិស័យដែលយើងបានតំរែតម្រង់ចាប់តាំងពីក្រុមហ៊ុនរបស់យើងបានបង្កើតឡើងដល់បុគ្គលិកដែលមិនត្រឹមតែជាអ្នក
គ្រប់គ្រងជាន់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែសមាជិកទាំងអស់ក៏ដូចជាបុគ្គលិកថ្មីដែរ។

ដើម្បីក្លាយទៅជា“ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលនៅជិតលោកអ្នកបំផុតនៅក្នុងប្រទេសកម្ពុជា” ដែលជាទីត្រូវការរបស់
អតិថិជនជាច្រើន យើងនៅតែបន្តការខិតខំពង្រីក និងពង្រឹងតួនាទីរបស់យើងបន្ថែមទៀត ដោយផ្តោតលើការគោរពតាម
ក្រមសីលធម៌ ក្នុងការប្រកបអាជីវកម្ម និងការរៀបចំប្រព័ន្ធគ្រប់គ្រងឲ្យបានល្អ ដើម្បីសម្រេចឲ្យបាននូវការរីកចម្រើនខ្លាំង
ជាងនេះទៅទៀត។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី សូមអរគុណខ្លាំងណាស់សម្រាប់ការបន្តគាំទ្រនិង
លើកទឹកចិត្ត។